រឿង VAGABOUND Episode 3
ខ្សែភាពយន្តភាគបែប Action, Spy, Thriller របស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងដាក់ឲទស្សនាតាមរយៈ Netflix ប្រចាំឆ្នាំ ២០១៩
រឿងនេះផលិតដោយផលិតកម្ម Celltrion សហការជាមួយ Sony Pictures Television ដឹកនាំសម្តែងដោយលោក Yu In-sik ហើយចូលរួមសម្តែងដោយតារាល្បីៗដូចជា Lee Seung-gi សម្តែងជាតួអង្គឈ្មោះ Cha Dal-gun, Shin Sung-rok សម្តែងជាតួអង្គ Gi Tae-woong ជាពិសេសស្រីស្អាតរបស់អេដមីនគឺ Bae Suzy សម្តែងជាតួអង្គ Go Hae-ri ព្រមទាំងតារាសម្តែងជាច្រើនទៀត។
សាច់រឿងគឺនិយាយពីតួអង្គ Cha Dal-gun ដែលគេគឺជាតួអង្គ Stunt ម្នាក់សម្រាប់ថតកុនហើយរូបគេមានក្មួយប្រុសម្នាក់ឈ្មោះ Hoon ដែលពូកែខាងតៃក្វាន់ដូហើយត្រូវបានប្រទេសកូរ៉េខាងត្បូងបញ្ជូន Hoon និងក្រុមរបស់គេទៅកាន់ប្រទេសម៉ូរូកូ ប៉ុន្តែជាអកុសលគឺនាពេលធ្វើដំណើរគឺមានភាវរកម្មនៅលើយន្តហោះជាហេតុធ្វើឲ Hoon និងអ្នកដំណើរផ្សេងទៀតត្រូវបានស្លាប់ដោយសារឧបទ្ទវហេតុនោះ 😔 😔
រឿងនេះបានផ្សព្វផ្សាយផ្អើលទូទាំងប្រទេសដែលជាហេតុធ្វើឲ Cha Dal-gun មិនអស់ចិត្តចំពោះការស្លាប់ដ៏អាថ៌កំបាំងរបស់ក្មួយប្រុសគេហើយលោកគឺចង់បានយុត្តិធម៌មកវិញដោយស៊ើបឲដឹងថាអ្នកណាជាអ្នកនៅពីក្រោយភាវរកម្មមួយនេះ ដោយលោកបានសហការជាមួយ Go Hae-ri ដែលជាភ្នាក់ងារ NIS ដ៏គួរឲស្រឡាញ់ម្នាក់នេះដើម្បីបើកការស៊ើបអង្កេតនេះ 🤩 🤩
មេីលអត់ឃេីញរឿងនិងទេ
ReplyDelete